ព័ត៌មានអន្តរជាតិ

ប្រមុខអង្គការសុខភាពពិភពលោក អំពាវនាវអោយមានការការពារមន្ទីរពេទ្យនិងសាលារៀននៅហ្គាហ្សា ក្រោយពីត្រូវបានកំណត់គោលដៅពីសំណាក់អ៊ីស្រាអែល បណ្តាលអោយជនជាតិប៉ាឡេស្ទីនរាប់សិបនាក់បានស្លាប់និងរបួស

Spread the love
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារមន្ទីរពេទ្យ និងសាលារៀនដែលផ្តល់ជាជម្រកដល់ប្រជាជនប៉ាឡេស្ទីនផ្លាស់ទីលំនៅនៅកណ្តាលហ្គាហ្សា បន្ទាប់ពីត្រូវបានកំណត់គោលដៅពីសំណាក់អ៊ីស្រាអែល។

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X លោក Ghebreyesus បានលើកឡើងពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Al-Aqsa Martyrs Hospital ក្នុងតំបន់ Gaza ដោយនិយាយថា “របាយការណ៍ដ៏គួរឱ្យរន្ធត់ពីមន្ទីរពេទ្យ Al Aqsa នៅហ្គាហ្សា ជាកន្លែងដែលមនុស្សជ្រកកោនត្រូវបានសម្លាប់ និងរងរបួស ពួកគេខ្លះមានការសភាពធ្ងន់ធ្ងរ”។ លោកបានគូសបញ្ជាក់ថា “មន្ទីរពេទ្យគួរតែជាកន្លែងព្យាបាល និងសុវត្ថិភាព គួរតែត្រូវបានការការពារ”។ នេះបើតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន Middle East នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
គួរជម្រាបថា នៅព្រឹកព្រលឹមថ្ងៃច័ន្ទ ជនជាតិប៉ាឡេស្ទីន ៥នាក់ត្រូវបានសម្លាប់ និងប្រហែល ៦៥នាក់ផ្សេងទៀតបានរងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើតង់សម្រាប់ជនភៀសខ្លួន នៅក្នុងទីធ្លាមន្ទីរពេទ្យ Al-Aqsa Martyrs ដែលបណ្តាលឱ្យមានអគ្គីភ័យដ៏ធំមួយដែលបានឆាបឆេះតង់ចំនួន ៣០តង់៕
camm

Recent Posts

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តរដ្ឋវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា…

2 days ago

ប៉ាគីស្ថាន​ស្វាគមន៍​កម្ពុជា​ចូល​រួម​ជា​សមាជិក​អង្គការ​សហប្រតិបត្តការឥស្លាម(OIC)

ប្រធាន​ព្រឹទ្ធសភា​ប៉ាគីស្ថាន​ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី បាន​លើក​ឡើង​ថា​ប៉ាគីស្ថាន​ស្វាគមន៍​ឱ្យ​​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការឥស្លាម​ដោយ​បាន​កោត​សរសើរ​ពី​ការ​កសាង​បាន​សុខដុមនីយកម្ម​សាសនា​ក្នុង​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​កម្ពុជា​។ (more…)

3 days ago

ឯកឧត្តម ឡា ឡៃ និងឯកឧត្តម ម៉ាត់ ហ្គោហ្វូត ដឹកនាំកិច្ចប្រជុំត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីជួបជុំសាសនិកឥស្លាម បួងសួងសុំសន្តិភាព(អិចទីម៉ាក) នៅស្រុកក្រូចឆ្មារ

(ខេត្តត្បូងឃ្មុំ)៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយឱ្យកាន់តែល្អប្រសើរ ក្នុងឱកាសនៃពិធីជួបជុំសាសនិកឥស្លាម (អិចទីម៉ាក) ដែលនឹងឈានចូលមកដល់នាពេលខាងមុខ នៅព្រឹកថ្ងៃពុធ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ…

4 days ago

Thousands more return home as displacement crisis eases

An additional 4,945 displaced people returned to their homes yesterday, marking a significant milestone in…

4 days ago

UN and Labour Ministry pledge closer ties on youth skills and worker welfare

Labour and Vocational Training Minister Heng Sour receives a courtesy call from newly-appointed UN Resident…

4 days ago

Indonesian Ambassador pledges to continue promoting Cambodia to investors

Deputy Prime Minister and First Vice Chairman of the Council for the Development of Cambodia…

4 days ago