ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas កាលពីថ្ងៃអាទិត្យ បានអំពាវនាវអោយបណ្តាមេដឹកនាំនៃក្រុមប៉ាឡេស្ទីន រួបរួមគ្នាប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល។
ការអំពាវនាវនេះ ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍នៅប៉ាឡេស្ទីន ការស្ដារឡើងវិញនូវឯកភាពជាតិ និងដើម្បីបញ្ចប់ការបែកបាក់គ្នានៅក្នុងស្រមោលនៃការលំបាកដ៏ធំដែលប្រឈមមុខនឹងបញ្ហាប៉ាឡេស្ទីន ដែលរៀបចំឡើងក្នុងប្រទេសអេហ្ស៊ីប។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន Anadolu នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ។
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន ប្រចាំនៅអេហ្ស៊ីប លោក Diab Allouh បាននិយាយថា កិច្ចប្រជុំថ្នាក់អគ្គលេខាធិការមួយ ដែលជាកិច្ចប្រជុំបិទទ្វារ បានរៀបចំធ្វើឡើងតាមការអំពាវនាវរបស់លោក Abbas បានចាប់ផ្តើមនៅទីក្រុងឆ្នេរសមុទ្រ El Alamein របស់ប្រទេសអេហ្ស៊ីប។
ប្រភពដដែល បានបន្តថា ដោយកត់សម្គាល់ថា វាជារឿងដែលជៀសមិនរួចសម្រាប់ប៉ាឡេស្ទីនទាំងអស់ ទៅលើការសង្គ្រោះប្រទេសជាតិ ប្រឆាំងនឹងការឈ្លានពានដ៏ព្រៃផ្សៃរបស់អ៊ីស្រាអែល ដែលកំពុងតែកើតមាននោះ លោក Abbas បានលើកឡើងនៅក្នុងកិច្ចប្រជុំថា យើងត្រូវតែធានាឱ្យមានការឯកភាពជាតិរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាន់កាប់ ដែលកំណត់គោលដៅសិទ្ធិ និងវិសុទ្ធរបស់យើង ក៏ដូចជាអត្ថិភាពរបស់យើង។
លោក Mahmoud Abbas ក៏បានស្នើអោយបញ្ចប់បញ្ហាបែកបាក់ផ្ទៃក្នុង ដែលកើតឡើងពីរដ្ឋប្រហារដឹកនាំដោយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងឆ្នាំ២០០៧ ផងដែរ។
ទន្ទឹមនឹងនោះ លោក Abbas បានផ្តល់ដំបូន្មានដល់ភាគីទាំងអស់កុំឱ្យមានការស្ទាក់ស្ទើរចំពោះ ការគាំទ្រដល់ អង្គការរំដោះប៉ាឡេស្ទីន (PLO) ដែលលោកនិយាយថា ជាតំណាងតែមួយគត់ និងស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន និងរបៀបវារៈនយោបាយជាតិមួយចំនួន សម្រាប់ការត្រួសត្រាយផ្លូវ ដើម្បីអាចក្លាយជាភាគីពេញសិទ្ធិនៃកិច្ចព្រមព្រៀង ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់ អង្គការសហប្រជាជាតិ UN រួមនិងស្ថាប័នអន្តរជាតិចំនួន ១៣០ស្ថាប័ន។
លោក Abbas បានសង្កត់ធ្ងន់ថា គោលការណ៍ជាមូលដ្ឋានមួយ ដែលនឹងធានាឱ្យមានការឯកភាពប៉ាឡេស្ទីន គឺការប្រកាន់ខ្ជាប់នូវភាពស្របច្បាប់អន្តរជាតិ និងការតស៊ូដោយសន្តិវិធី។
គួរជម្រាបថា អស់រយៈពេលជាយូរមកហើយ ប្រទេសប៉ាឡេស្ទីនប្រឈមនឹងបញ្ហាបែកបាក់ផ្ទៃក្នុង ដែលបង្កការអាកខានក្នុងការបង្កើតរដ្ឋាភិបាលតែមួយ ខណៈទឹកដីជាច្រើនរបស់ប៉ាឡេស្ទីនកំពុងស្ថិតក្រោមការកាន់កាប់ពីសំណាក់អ៊ីស្រាអែល និងបានបន្តគោលនយោបាយពង្រីកការតាំងទីលំនៅជនជាតិជ្វីហ្វលើទឹកដីដែលខ្លួនកាន់កាប់ផងដែរ៕
ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាពមានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃការអគ្គីភ័លើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ក្រសួងបរិស្ថានស្នើសុំឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។ (more…)
ភ្នំពេញ៖ សាលារៀនសុវណ្ណភូមិ បានរៀបចំការប្រកួតកីឡា និងប្រឡងសិល្បៈសិស្ស ដណ្តើមពានរង្វាន់ ៣០ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ប្រកបដោយជោគជ័យដោយបានប្រារព្ធ (more…)
អារ៉ាប៊ីសាអូឌីតកំពុងជំរុញទៅមុខជាមួយនឹងអាកាសយានដ្ឋានថ្មីមួយនៅទីក្រុងម៉ាក្កះ ដែលជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនកាន់តែទូលំទូលាយ ដែលមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ (more…)
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (១ មេសា) ថា សហរដ្ឋអាមេរិកនឹង «ចេញពីអ៊ីរ៉ង់យ៉ាងឆាប់រហ័ស» ហើយអាចនឹងត្រឡប់ទៅវិញសម្រាប់ការ (more…)
អ៊ីស្រាអែល៖ សភាអ៊ីស្រាអែលបានបោះឆ្នោតគាំទ្រឲ្យមានការប្រើប្រាស់ទោសប្រហារជីវិតទៅលើជនជាតិប៉ាឡេស្ទីនណាដែលត្រូវបានតុលាការកាត់ទោសពីបទភេរវកម្ម។ច្បាប់ថ្មីទើបអនុម័តនៅថ្ងៃទី៣០ ខែមីនានេះ (more…)
ប្រទេសប៉ាគីស្ថានបានរៀបចំកិច្ចប្រជុំការទូតដ៏សំខាន់មួយជាមួយលោក Ishaq Dar និងសមភាគីមកពីប្រទេសទួគីយេ អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដើម្បីជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅក្នុងជម្លោះដែលកំពុងបន្តពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ កិច្ចចរចានៅទីក្រុង Islamabadនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ មានគោលបំណងរៀបចំមូលដ្ឋានសម្រាប់ការចរចាដោយផ្ទាល់ដែលអាចធ្វើទៅបានរវាងភាគីទាំងពីរ។ (more…)