ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន អះអាងថាបាញ់ទម្លាក់យន្ដហោះយោធាឥណ្ឌា ៥គ្រឿង និងចាប់បានឈ្លើយសឹកមួយចំនួន

Spread the love
រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានអះអាងប្រាប់ទូរទស្សន័ក្នុងស្រុកមួយនៅថ្ងៃពុធ ទី៧ ខែឧសភា ថាយោធាប៉ាគីស្ថានបានបាញ់ទម្លាក់យន្ដហោះយោធាឥណ្ឌា៥គ្រឿង និងចាប់ខ្លួនទាហានឥណ្ឌាមួយចំនួនជាឈ្លើយសឹកទៀតផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu។

ភ្លាមៗមិនទាន់មានប្រតិកម្មតបតពីខាងឥណ្ឌាចំពោះការអះអាងខាងលើរបស់ប៉ាគីស្ថាននៅឡើយទេ។ ភាពតានតឹងរវាឥណ្ឌា និងប៉ាគីស្ថាន កើតមានឡើងបន្ទាប់ពីទីក្រុងញូវដែលីបានចោទថាទីក្រុងអ៉ីស្លាម៉ាបាដថាជាអ្នកគាំទ្រការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ ដែលភាគច្រើន លើសលុបជាភ្ញៀវទេសចរឥណ្ឌា នៅក្នុងតំបន់កាស្មៀរប៉ែក គ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា។ ប៉ុន្តែប៉ាគីស្ថានបានច្រានចោលចំពោះការចោទប្រកាន់នេះ។
U.S. – Pakistan Clean Energy Business Opportunities Conference December 1-2, 2015.

camm

Recent Posts

ស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុប(NTC Group)ដែលមានបុត្រសម្ព័ន្ធស្ថាប័នអប់រំចំនួន ៥ រៀបចំ ប្រជុំបូកសរុបការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត ឆ្នាំ២០២៦របស់ខ្លួន

ស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុប(NTC Group) ដែលមានបុត្រសម្ព័ន្ធស្ថាប័នអប់រំចំនួន៥ រួមមាន៖ សាលាកុមារប៉ាស៊ីហ្វិក, សាលាអន្តរជាតិ អាមេរិកាំងប៉ាស៊ីហ្វិក, សាលាសុវណ្ណភូមិ, សាលាអ៊ិស វ៉េស និង NTC Exam Centre…

5 hours ago

រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន

រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman បានជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែមករាឆ្នាំ២០២៦ ខណៈដែលព្រះអង្គយាងបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងវ៉ាស៊ីនតោន។ (more…)

2 days ago

កម្ពុជាបណ្ដេញចេញជនជាតិមីយ៉ាន់ម៉ា៧២៩នាក់ តាមយន្តហោះពិសេស ពាក់ព័ន្ធការឆបោកតាមអនឡាញ និងគ្មានលិខិតឆ្លងដែន

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ច បានបណ្តេញជនជាតិមីយ៉ាន់ម៉ា សរុបចំនួន ៧២៩នាក់ (ស្រី២១៧នាក់) ចេញពីប្រទេសកម្ពុជា តាមរយៈយន្តហោះពិសេស ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (online…

2 days ago

កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងជំរុញឱ្យមានការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan…

3 days ago

មនុស្ស១៥នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន ក្នុងគ្រោះថ្នាក់លិចសាឡាងនៅហ្វីលីពីន

ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) បាននិយាយនៅថ្ងៃចន្ទ ២៦ មករា នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់លិចសាឡាងចម្លងមួយគ្រឿង នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់យ៉ាងហោចណាស់ ១៥នាក់ ដោយមានមនុស្ស ៣១៦នាក់ ត្រូវបានជួយសង្គ្រោះ ខណៈក្រុមមន្រ្តីកំពុងតាមស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលនៅតែបាត់ខ្លួន។…

6 days ago

ភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយ៉េ (TIKA) ចូលរួមគាំទ្រគម្រោង”ការលើកកម្ពស់សហគមន៍កសិកម្ម តាមរយៈការ កែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយចីរភាពនៅកម្ពុជា

ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងពីធីសម្ពោធជាផ្លូវការគម្រោង"ការលើកកម្ពស់សហគមន៍កសិកម្ម តាមរយៈការ កែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយចីរភាពនៅកម្ពុជា"…

6 days ago