អារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា គ្រឿងស្រវឹងនឹងត្រូវបានហាមឃាត់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2034 ដែលអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះ។ ព្រះអង្គម្ចាស់ Khalid bin Bandar bin Sultan Al Saud ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត ប្រចាំនៅចក្រភពអង់គ្លេស បានមានបន្ទូលប្រាប់ទៅកាន់ស្ថានីយវិទ្យុឌីជីថលអង់គ្លេស LBC News ថា៖ “នៅពេលនេះ យើងមិនអនុញ្ញាតឱ្យមានជាតិអាល់កុលទេ។ ភាពសប្បាយរីករាយជាច្រើនត្រូវបានអនុញ្ញាត លើកលែងតែគ្រឿងស្រវឹង”។ នេះបើតាមការផ្សាយដោយសារកាសែតអារ៉ាប់ Saudi Gazette កាលពីពេលថ្មីៗកន្លងទៅ។
ព្រះអង្គម្ចាស់ បានមានបន្ទូលបន្ថែមថា៖ “ប្រសិនបើអ្នកចង់ទទួលទានគ្រឿងស្រវឹង គឺអាចធ្វើបានបន្ទាប់ពីអ្នកចេញទៅ មិនមានបញ្ហានោះទេ”។
ការសម្រេចចិត្តនេះ ធ្វើឱ្យប្រទេសអារ៉ាប៊ីសាអូឌីតក្លាយជាប្រទេសទីពីរនៅមជ្ឈិមបូព៌ា ដែលធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់អន្តរជាតិ និងដែលដាក់ច្បាប់ហាមឃាត់គ្រឿងស្រវឹង បន្ទាប់ពីប្រទេសកាតា កាលពីឆ្នាំ២០២២កន្លងទៅ ។
ទោះបីយ៉ាងណា ជុំវិញការហាមឃាត់គ្រឿងស្រវឹងនេះ មិនមែនជាការបង្ខំអោយធ្វើការផ្លាស់ប្តូរវប្បធម៌តាមប្រទេសអារ៉ាប់នោះទេ។ ព្រះអង្គម្ចាស់ Khalid បានមានបន្ទូលបញ្ជាក់ថា៖ អារ៉ាប៊ីសាអូឌីតមិនមានឆន្ទៈក្នុងការផ្លាស់ប្តូរវប្បធម៌របស់អ្នកដទៃឡើយ ហើយរីករាយក្នុងការទទួលស្វាគមន៍ភ្ញៀវ និងទស្សនិកជននៅគ្រប់មជ្ឈដ្ឋាន ។
គួរជម្រាបថា នៅខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ FIFA បានប្រកាសជាផ្លូវការថា អារ៉ាប៊ីសាអូឌីតនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាត់ទាត់ពិភពលោក FIFA World Cup 2034 ផ្នែកបុរស ខណៈជាលើកដំបូងនៃការប្រកួតដែលមានក្រុមរហូតដល់ចំនួន ៤៨ក្រុម។
ការប្រកួតគ្រោងនឹងប្រព្រឹត្តិទៅ នៅពហុកីឡដ្ឋានចំនួន១៥ ទូទាំងទីក្រុងធំៗចំនួន៥ របស់ប្រទេស រួមមាន៖ ទីក្រុងRiyadh, Jeddah, Khobar, Abha និង NEOM៕
អ៊ីរ៉ង់បានប្រកាសពី «ការបរាជ័យជាប្រវត្តិសាស្ត្រ និងយ៉ាងធ្ងន់ធ្ងរ» របស់សហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែល បន្ទាប់ពីសង្គ្រាមរយៈពេល ៤០ ថ្ងៃ ដោយប្រកាសថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានបង្ខំឱ្យទទួលយកសំណើរបស់អ៊ីរ៉ង់ចំនួន ១០ ចំណុច ដែលរួមមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការលើកលែងទណ្ឌកម្មទាំងអស់ និងការដកកងកម្លាំងប្រយុទ្ធរបស់សហរដ្ឋអាមេរិកចេញពីតំបន់។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអ៊ីរ៉ង់…
អ៊ីរ៉ង់បានប្រកាសពី «ការបរាជ័យជាប្រវត្តិសាស្ត្រ និងយ៉ាងធ្ងន់ធ្ងរ» របស់សហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែល បន្ទាប់ពីសង្គ្រាមរយៈពេល ៤០ ថ្ងៃ ដោយប្រកាសថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានបង្ខំឱ្យទទួលយកសំណើ (more…)
ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាពមានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃការអគ្គីភ័លើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ក្រសួងបរិស្ថានស្នើសុំឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។ (more…)
ភ្នំពេញ៖ សាលារៀនសុវណ្ណភូមិ បានរៀបចំការប្រកួតកីឡា និងប្រឡងសិល្បៈសិស្ស ដណ្តើមពានរង្វាន់ ៣០ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ប្រកបដោយជោគជ័យដោយបានប្រារព្ធ (more…)
អារ៉ាប៊ីសាអូឌីតកំពុងជំរុញទៅមុខជាមួយនឹងអាកាសយានដ្ឋានថ្មីមួយនៅទីក្រុងម៉ាក្កះ ដែលជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនកាន់តែទូលំទូលាយ ដែលមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ (more…)
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (១ មេសា) ថា សហរដ្ឋអាមេរិកនឹង «ចេញពីអ៊ីរ៉ង់យ៉ាងឆាប់រហ័ស» ហើយអាចនឹងត្រឡប់ទៅវិញសម្រាប់ការ (more…)