តាមរយៈគម្រោងCAPFISH បានជួយឱ្យក្រុមហ៊ុនយូនីកាអាចបង្កើតផលិតផលកែច្នៃថ្មី ត្រីចំណិត ដែលមានការគាំទ្រច្រើនពីអតិថិជន។
លោកស្រី ឡឹប ម៉ារី ម្ចាស់ក្រុមហ៊ុនយូនីកា នៅល្ញាចថ្ងៃទី១៨ ខែកក្កដាម្សិលមិញ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា តាមរយៈគម្រោងCAPFISH បានជួយឱ្យក្រុមហ៊ុនលោកស្រីអាចបង្កើតផលិតកែច្នែថ្មី ត្រីចំណិត ដាក់លក់នៅតាមបណ្តាផ្សារទំនើបដូចជា ម៉ាក្រូ ជីបម៉ុង និងឡាក់គីជាដើម។ លោកស្រីបន្តថា មូលហេតុដែលជំរុញឱ្យលោកស្រីបង្កើតផលិតផលកែច្នៃថ្មីនេះ ព្រោះចង់បង្កើតភាពងាយស្រួលដល់អតិថិជន និងជាពិសេសជំរុញដល់ក្មេងៗទទួលទានសាច់ត្រី ហើយបច្ចុប្បន្នផលិតផលថ្មីនេះ មានការគាំទ្រច្រើនពីអតិថិជន។ ការផ្តល់បទសម្ភាសនេះ បានធ្វើឡើងក្នុងឱកាស មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល តំណាងសហភាពអឺរុបប្រចាំកម្ពុជា អង្គការ UNIDO និងអ្នកសារព័ត៌មានផ្សេងៗចំនួន ២១ស្ថាប័ន ចុះទស្សនកិច្ចនៅក្រុមហ៊ុនយូនីកា ស្ថិតនៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
កញ្ញា ម៉ម អេឡែន អ្នកស្រាវជ្រាវ និងជាគ្រូបង្រៀន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឱ្យដឹងថា មុនផលិតផលកែច្នៃ ពីត្រីរបស់ក្រុមយូនីកាដាក់លក់នៅទីផ្សារ គឺវិទ្យាស្ថានបានសិក្សាស្រាវជ្រាវពីផលវិជ្ជមាន និងអវិជ្ជមាន។ ហើយតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវ ការកែច្នៃត្រីតាមលក្ខណៈវេចខ្ចប់នេះ គឺមានប្រតេអ៊ីប្រមាណ៦០ភាគរយ។
លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីភ្នាក់ងារបច្ចេកទេសអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ថា(UNIDO) បានឱ្យដឹងដែរថា គិតមកដល់ពេលនេះ គម្រោងCAPFISH បានជួយឱ្យសហគ្រាសចំនួន១៧នៅកម្ពុជា ទទួលបាននិមិត្តសញ្ញាគុណភាព ផលិតផលជលផលកម្ពុជា (CQS) ដែលជាប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់គុណភាពដ៏មានកិត្យានុភាព។ លើសពីនេះ លោកបានលើកឡើងពី ភាពជោគជ័យនៃការអនុវត្តគម្រោងCAPFISH ផងដែរ។
គួរបញ្ជាក់ដែរថា កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ឫហៅថា CAPFISH គឺជាកម្មវិធីជលផលទទួលបានការគាំទ្រឧបត្ថម្ភថវិកាពីសហគមន៍អឺរ៉ុប ក្នុងគោលបំណងរួមចំណែកលើការសម្រេចនូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ៕ អត្ថបទ៖ទូច សោភ័ណ
Cr: BTV
អ៊ីរ៉ង់បានប្រកាសពី «ការបរាជ័យជាប្រវត្តិសាស្ត្រ និងយ៉ាងធ្ងន់ធ្ងរ» របស់សហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែល បន្ទាប់ពីសង្គ្រាមរយៈពេល ៤០ ថ្ងៃ ដោយប្រកាសថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានបង្ខំឱ្យទទួលយកសំណើរបស់អ៊ីរ៉ង់ចំនួន ១០ ចំណុច ដែលរួមមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការលើកលែងទណ្ឌកម្មទាំងអស់ និងការដកកងកម្លាំងប្រយុទ្ធរបស់សហរដ្ឋអាមេរិកចេញពីតំបន់។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអ៊ីរ៉ង់…
អ៊ីរ៉ង់បានប្រកាសពី «ការបរាជ័យជាប្រវត្តិសាស្ត្រ និងយ៉ាងធ្ងន់ធ្ងរ» របស់សហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែល បន្ទាប់ពីសង្គ្រាមរយៈពេល ៤០ ថ្ងៃ ដោយប្រកាសថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានបង្ខំឱ្យទទួលយកសំណើ (more…)
ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាពមានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃការអគ្គីភ័លើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ក្រសួងបរិស្ថានស្នើសុំឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។ (more…)
ភ្នំពេញ៖ សាលារៀនសុវណ្ណភូមិ បានរៀបចំការប្រកួតកីឡា និងប្រឡងសិល្បៈសិស្ស ដណ្តើមពានរង្វាន់ ៣០ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ប្រកបដោយជោគជ័យដោយបានប្រារព្ធ (more…)
អារ៉ាប៊ីសាអូឌីតកំពុងជំរុញទៅមុខជាមួយនឹងអាកាសយានដ្ឋានថ្មីមួយនៅទីក្រុងម៉ាក្កះ ដែលជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនកាន់តែទូលំទូលាយ ដែលមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ (more…)
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (១ មេសា) ថា សហរដ្ឋអាមេរិកនឹង «ចេញពីអ៊ីរ៉ង់យ៉ាងឆាប់រហ័ស» ហើយអាចនឹងត្រឡប់ទៅវិញសម្រាប់ការ (more…)